ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសបើកដំណើរការជើងហោះហើរឡើងវិញ ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនងបង្កចលាចលទូទាំងប្រទេស

បរទេស៖ បម្រាមផ្អាកជើងហោះហើរទូទាំងប្រទេសដ៏កម្រ ដែលបង្កឱ្យមានភាពចលាចលក្នុងការធ្វើដំណើរនេះ ត្រូវបានដាក់ចេញដោយសារតែបញ្ហាប្រព័ន្ធទំនាក់ទំនង ដែលបានប៉ះពាល់ដល់ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដែលជានិយតករផ្លូវអាកាសជាតិរបស់ប្រទេសនេះ បានប្រកាសកាលពីល្ងាចថ្ងៃសុក្រ (ទី១៣ វិច្ឆិកា) ថា ការបញ្ឈប់ការហោះហើររបស់សហរដ្ឋអាមេរិក ដែលបានបង្ខំឱ្យផ្អាកជើងហោះហើររាប់ពាន់នោះ ត្រូវបានលុបចោលវិញហើយ។ ​ជើងហោះហើរទាំងអស់នៅក្នុងសហរដ្ឋអាមេរិកត្រូវបានផ្អាកកាលពីថ្ងៃសុក្រ ដោយបង្កឱ្យមានភាពចលាចលក្នុងការធ្វើដំណើរទូទាំងប្រទេសដ៏ធំមួយនេះ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថាវាជា «ការរអាក់រអួលប្រព័ន្ធទំនាក់ទំនងដ៏ធំមួយ» ដោយអះអាងថា វាមិនមែនជាលទ្ធផលនៃ «ការវាយប្រហារដ៏អាក្រក់ណាមួយ» នោះទេ។ ​ការផ្អាកជើងហោះហើរទូទាំងប្រទេស ដែលមានរយៈពេលជាង ៤ ម៉ោងនេះ បានធ្វើឱ្យអ្នកដំណើររាប់ម៉ឺននាក់ជាប់គាំង ខណៈអ្នកខ្លះត្រូវបានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នាំចុះពីលើយន្តហោះវិញនៅប៉ុន្មាននាទីមុនពេលចេញដំណើរ…

បរទេស៖ បម្រាមផ្អាកជើងហោះហើរទូទាំងប្រទេសដ៏កម្រ ដែលបង្កឱ្យមានភាពចលាចលក្នុងការធ្វើដំណើរនេះ ត្រូវបានដាក់ចេញដោយសារតែបញ្ហាប្រព័ន្ធទំនាក់ទំនង ដែលបានប៉ះពាល់ដល់ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដែលជានិយតករផ្លូវអាកាសជាតិរបស់ប្រទេសនេះ បានប្រកាសកាលពីល្ងាចថ្ងៃសុក្រ (ទី១៣ វិច្ឆិកា) ថា ការបញ្ឈប់ការហោះហើររបស់សហរដ្ឋអាមេរិក ដែលបានបង្ខំឱ្យផ្អាកជើងហោះហើររាប់ពាន់នោះ ត្រូវបានលុបចោលវិញហើយ។

​ជើងហោះហើរទាំងអស់នៅក្នុងសហរដ្ឋអាមេរិកត្រូវបានផ្អាកកាលពីថ្ងៃសុក្រ ដោយបង្កឱ្យមានភាពចលាចលក្នុងការធ្វើដំណើរទូទាំងប្រទេសដ៏ធំមួយនេះ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថាវាជា «ការរអាក់រអួលប្រព័ន្ធទំនាក់ទំនងដ៏ធំមួយ» ដោយអះអាងថា វាមិនមែនជាលទ្ធផលនៃ «ការវាយប្រហារដ៏អាក្រក់ណាមួយ» នោះទេ។

​ការផ្អាកជើងហោះហើរទូទាំងប្រទេស ដែលមានរយៈពេលជាង ៤ ម៉ោងនេះ បានធ្វើឱ្យអ្នកដំណើររាប់ម៉ឺននាក់ជាប់គាំង ខណៈអ្នកខ្លះត្រូវបានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នាំចុះពីលើយន្តហោះវិញនៅប៉ុន្មាននាទីមុនពេលចេញដំណើរ ដែលសូម្បីតែបុគ្គលិកទាំងនោះក៏ហាក់ដូចជាមិនដឹងច្បាស់ពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងនេះដែរ។

​យោងតាមគេហទំព័រ FlightRadar24 បានឱ្យដឹងថា ជើងហោះហើរជាង ៤,៧០០ ត្រូវបានលុបចោល និង ១០,០០០ ជើងត្រូវបានពន្យារពេលកាលពីថ្ងៃសុក្រ ខណៈ ៧០០ ជើងផ្សេងទៀតត្រូវបានលុបចោលរួចទៅហើយសម្រាប់ថ្ងៃសៅរ៍។ អ្នកវិភាគអាកាសចរណ៍បាននិយាយថា វាអាចនឹងចំណាយពេលច្រើនថ្ងៃសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីរៀបចំកាលវិភាគរបស់ពួកគេឱ្យត្រឡប់មកប្រក្រតីភាពវិញ។

​ហេតុការណ៍នេះ គឺជាលើកទីពីរហើយដែលការប្រកាសអាសន្នផ្អាកជើងហោះហើរបែបនេះត្រូវបានធ្វើឡើងនៅក្នុងដែនអាកាសសហរដ្ឋអាមេរិក គិតចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ មក។

​រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បានមានប្រសាសន៍ថា ដែនអាកាសសហរដ្ឋអាមេរិកពេលនេះត្រូវបាន «បើកដំណើរការឡើងវិញ» ហើយលោកបានបន្ទោសបញ្ហា «គ្រឿងបរិក្ខារចាស់ៗ» (old hardware) ថាជាមូលហេតុដែលបង្កឱ្យមានភាពចលាចលក្នុងការធ្វើដំណើរនេះ។
​លោក Duffy បានបញ្ជាក់ថា ប្រព័ន្ធទំនាក់ទំនងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសចាស់ បានផ្ទុកទិន្នន័យលើសចំណុះ (overloaded) និងចាប់ផ្តើមបញ្ចេញទិន្នន័យខុសឆ្គង ដែលឈានទៅដល់ការប្រកាសផ្អាកជើងហោះហើរទូទាំងប្រទេសតែម្តង។

​នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក Duffy បានថ្លែងថា៖ «ឧបករណ៍ប្តូរបណ្តាញ (switches) និងឧបករណ៍បញ្ជូនបណ្តាញ (routers) របស់យើង ពិតជាមានផ្ទុកទិន្នន័យលើសចំណុះមែន… ពួកវាចាប់ផ្តើមផ្តល់ឱ្យយើងនូវទិន្ននយដែលមិនស៊ីសង្វាក់គ្នា… ហើយដោយសារតែហេតុនោះ យើងត្រូវបង្ខំបិទប្រព័ន្ធនេះ» ដោយលោកបានបន្ថែមថា វាបានធ្វើឱ្យប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធរ៉ាដាមានការរអាក់រអួល។

​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងសន្តិ លោក Markwayne Mullin បានប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍នេះគឺ «មិនមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (cyberattack) ទេ» ហើយក៏ «គ្មានទំនាក់ទំនងរវាងបញ្ហានេះ និងក្រុមហ៊ុន Microsoft នោះដែរ»។

ប្រែសម្រួល៖ គីរី

To Top