ព័ត៌មានអន្តរជាតិ

កម្មវិធីឈ្មោះតន្ត្រី «ស្តាប់ឮសំឡេងគ្នានៅរាត្រីវប្បធម៌នៃ​ CMG» ប្រារព្ធធ្វើនៅក្រុង Shenzhen

 
កម្មវិធីឈ្មោះតន្ត្រី «ស្តាប់ឮសំឡេងគ្នានៅរាត្រីវប្បធម៌នៃ​ CMG» ដែលជាព្រឹត្តិការណ៍ផ្លាស់ប្តូរតន្ត្រី របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុ Ping’an​ ក្រុង Shenzhen​ នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ។ ព្រឹត្តិការណ៍លើកនេះ បានអញ្ជើញតន្ត្រីករ ចំនួន ១០ រូបដែលមកពីចិន រុស្ស៊ី អាមេរិក អូស្រ្តាលី និងសិង្ហបុរី ដើម្បីធ្វើការផ្លាស់ប្តូរ បទពិសោធគ្នា ដូចជាការច្រៀងបទចម្រៀង ការសន្ទនាអំពីប្រធានបទពិសេស និងចែករំលែកពីបទពិសោធ ផលិតស្នាដៃតន្ត្រីជាដើម។ អ្នកទទួលខុសត្រូវចំនួន ១៦ រូបនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសចំនួន​១១ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចូលរួមទស្សនាការសម្តែង។
 
CMG បាន​អនុវត្តយ៉ាងសកម្ម នូវគំនិតផ្តួចផ្តើមសំខាន់ របស់ប្រធានរដ្ឋចិនលោក Xi Jinping​ ស្តីពីការកសាងសហគមន៍ ជោគវាសនារួម អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមចំណែកជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការជំរុញភាពរុងរឿង និងការអភិវឌ្ឍនៃ តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អ្នកទទួលខុសត្រូវ​នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រុស្ស៊ី ថៃ និងវៀតណាម ជាដើមព្រមទាំង តំណាងនិស្សិតសាកលវិទ្យាល័យ ភាសាចិនហុងកុង (សាខាShenzhen ) ជាដើមសរុបប្រមាណ១០០នាក់ បានចូលរួមព្រឹត្តិការណ៍លើកនេះ៕

To Top