ព័ត៌មានអន្តរជាតិ

កម្មវិធី​ “ដំណើរកម្សាន្ត​នៅ​ APEC ដ៏អស្ចារ្យ​” នឹងចាក់ផ្សាយព្រមពេល​ ជាមួយ​គ្នា​តាម​ប៉ុស្តិ៍ CCTV-9 និងកម្មវិធី​ APP  CMG Mobile 

កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC លើកទី ៣៣ នឹងប្រារព្ធឡើងនៅទីក្រុង Shenzhen ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ។ នេះជាលើកទី ៣ ហើយដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​ APEC។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ ដ៏សំខាន់នេះ កម្មវិធី​ “ដំណើរកម្សាន្ត​នៅ​ APEC ដ៏អស្ចារ្យ​” នឹងចាក់ផ្សាយព្រមពេល​ ជាមួយ​គ្នា​តាម​ប៉ុស្តិ៍ CCTV-9 និងកម្មវិធី​ APP  CMG Mobile នៅវេលាម៉ោង ១៩:២៧ ​ថ្ងៃទី ១៧ ខែវិច្ឆិកាតទៅ​ ។ កម្មវិធី​នេះគឺ​សហការ​ផលិត ​ដោយអគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ (CMG), ផ្នែកឃោសនាការ​នៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំខេត្ត Guangdong ផ្នែកឃោសនាការ​ នៃគណៈកម្មការបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុង Shenzhen ស្ថានីយវិទ្យុ និងទូរទស្សន៍ Guangdong និង Shenzhen Media Group។

សូម​បញ្ជាក់​ថា​ ក្រុម​ការងារ​ផលិត​កម្មវិធីនេះ​បាន​ចេញដំណើរពីប្រទេសចិន និង​ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីទៅកាន់អង្គភាព​សេដ្ឋកិច្ចជា​សមាជិក APEC ចំនួន​ ២១ ។ កម្មវិធីនេះបាន​បង្ហាញពីទិដ្ឋភាពចម្រុះស្តី​ពី ​សមិទ្ធ​ផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសមាជិក APEC ផ្សេងទៀត ក៏​ដូចជា​ភាពបើកទូលាយ​ ​បរិយាបន្ន កំណើន នវានុវត្តន៍ និងវិបុលភាពរួមនៃ​ APEC  ។

To Top