ព័ត៌មានជាតិ

ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ អឹសួរិនស៍ ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ការការពារដ៏ល្អបំផុត ដល់និយោជិត

ភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍អឹសួរិនស៍ ដែលជាផ្នែកមួយ នៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ នៅថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញ ជូនសាធារណជន នូវផលិតផលធានារ៉ាប់រងពីរ សំរាប់ផ្តល់ជូនជាមធ្យោបាយ ដល់ក្រុមហ៊ុនឬស្ថាប័ន ក្នុងការថែរក្សាធនធានមនុស្សដែលជា ទ្រព្យសម្បត្តិយ៉ាងសំខាន់ ចូលរួមចំណែក ក្នុងការផ្តល់ភាពរីកចំរើន និងវឌ្ឍនភាពដល់ក្រុមហ៊ុន ឬស្ថាប័ននោះ។

លោក យក់ ចំរើនប្ញទ្ធិជា ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានណែនំា ផលិតផលទាំងចំនួន ២ ៖ ទី១ គឺផលិតផលធានារ៉ាប់រងអាយុជីវិត មានកាលកំណត់ជាក្រុម (Group Term Life Insurance) ដែលជាបណ្ណសន្យារ៉ាប់រង ដែលអាចត្រូវបាន បន្តសុពលភាពជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ការការពារដល់និយោជិក របស់ក្រុមហ៊ុនឬស្ថាប័ន ។ ផលិតផលធានារ៉ាប់រងនេះ មានតំលៃទាប (បុព្វលាភធានារ៉ាប់រងទាប) តែផ្តល់នូវតំលៃទឹកប្រាក់ធានារ៉ាប់រងខ្ពស់ និងផលិតផលធានារ៉ាប់រងនេះ ត្រូវបានទិញដោយក្រុមហ៊ុន ឬស្ថាប័ន ដើម្បីផ្តល់ការធានា ដល់បុគ្គលិករបស់ខ្លួន។ តាមរយៈផលិតផលធានារ៉ាប់រងនេះ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ឡាយហ៍ និងផ្តល់ថវិកា មួយកញ្ចប់ តាមទឹកប្រាក់ធានារ៉ាប់រង ដល់ក្រុមគ្រួសាររបស់និយោជិត ប្រសិនបើមាន ហេតុការណ៍អកុសលណាមួយ ក្នុងករណីទទួលមរណៈភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ចំពោះនិយោជិក ។

ផលិតផលទី២ គឺផលិតផលធានារ៉ាប់រង ការពារជាក្រុមទូលំទូលាយ(Group Comprehensive Care Insurance) ដែលអនុញ្ញាត្តិអោយនិយោជិត អាចបង្កើនការការពារ លើធានារ៉ាប់រងអាយុជីវិតរបស់គាត់ តាមរយៈថវិកាផ្ទាល់ខ្លួន ក៏ដូចជាត្រៀមនូវកញ្ចប់ថវិកាមួយកញ្ចប់ នៅពេលចូលនិវត្តន៍ សំរាប់ការសិក្សារបស់កូនៗ ទុកជាការសន្សំសំរាប់អ្វីមួយ ឬសំរាប់ការវិនិយោកណាមួយជាដើម។

លោកបានបន្តថា និយោជិតអាចប្រើប្រាស់ផលិតផលទី២ នេះដោយការចូលរួមដោយស្មត្រ័ចិត្ត តាមរយៈការអនុញ្ញាត អោយផ្នែកធានាមនុស្ស កាត់ចេញពីប្រាក់បៀរវត្សប្រចាំខែ ដើម្បីបង់បុព្វលាភធានារ៉ាប់រង។ និយោជិកអាចជ្រើសរើសជំរើសមួយ ក្នុងជំរើសទាំង៤ ដែលបុព្វលាភធានារ៉ាប់រងប្រចាំខែ ចាប់ពី ៥$ក្នុងមួយខែ រហូតដល់ ២០$ក្នុងមួយខែ។ ឧទាហរណ៍សម្រាប់គម្រោង ៥$ក្នុងមួយខែ និយោជិតទទួលបានការធានារ៉ាប់រង លើអាយុជីវិតក្នុងទឹកប្រាក់ចំនួន ៥០០០$ លើការការពារពីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រប់មូលហេតុ និងទឹកប្រាក់ធានារ៉ាប់រង ចំនួន ១០,០០០$ សំរាប់ការពារលើករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាល មកពីគ្រោះថ្នាក់។

លើសពីនេះទៀត រយៈពេល១២ខែ បន្ទាប់ពីគាត់ប្រើប្រាក់ ផលិតផលធានារ៉ាប់រងនេះ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ឡាយហ្វ៍ក៏ផ្តល់ជូន នូវអត្ថប្រយោជន៍សាច់ប្រាក់បូកបង្ក ដែលមានចំនួនប្រហាក់ប្រហែល ៣០ ដល់ ៤០% នៃបុព្វលាភធានារ៉ាប់រង ដែលគាត់បានបង់ជាប្រចាំខែ អាស្រ័យតាមអាយុរបស់គាត់។ ទោះបីជាក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ជាក្រុមហ៊ុនថ្មី ក្នុងចំណោមក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតជាច្រើនទៀត។ ក្រុមហ៊ុនហ្វតតេឡាយហ្វ៍ ត្រូវបានបង្កើតឡើង ដោយឈរលើកេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេដែលបានកសាង ក្នុងរយៈពេល ២០ឆ្នាំ ប្រកបដោយជោគជ័យ៕

To Top