ភ្នំពេញ៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងជួបក្រុមអ្នកកាសែត ដើម្បីនិយាយពីការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ជាពិសេសហ្វេសប៊ុក (Facebook) ដែលមានប្រជាប្រិយភាពនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាកំចាត់ព័ត៌មានក្លែងក្លាយ (Fake News)។
ការលើកឡើងរបស់លោកនេះ ក្រោយពីមានគេប្លុកអខោនហ្វេសប៊ុករបស់លោក ដែលលោកបាននិយាយ ពីបញ្ហាព្រំដែន ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញ្ញារីទ្ធ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានថ្លែងអំណរអរគុណចំពោះក្រុមហ៊ុនហ្វេសប៊ុក ដែលបានជួយ unblock អាខោនរបស់លោក ដែលពួកជនពាលនាំគ្នាប្លុក ព្រោះតែលោកនិយាយ ការពិតពីរឿងព្រំដែន ។
លោកបញ្ជាក់ថា “នៅម៉ោង១១ ក្រោយពីការទទួលជាផ្លូវការប្រធានាធិបតី ហុងគ្រី នៅព្រះបរមរាជវាំងហើយ ខ្ញុំនឹងជួបអ្នកកាសែតមួយចំនួន ដើម្បីនិយាយពីការសូមចូលរួមរបស់ Social Media ពិសេសហ្វេសប៊ុក ដែលមានប្រជាប្រិយភាពនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាកំចាត់ Fake News ហើយការពារអ្នកបើកកកាយរឿងពិត Whistleblower មិនឲ្យគេប្លុកអាខោនខ្លួនបាន” ៕
ដោយ អេង ប៊ូឆេង