ព័ត៌មានជាតិ

ជិះម៉ូតូគេចពីគោ បែជាចូលទៅបុករថយន្ត ស្លាប់ពីរនាក់ប្តិប្រពន្ធ

ភ្នំពេញ ៖ អណោចអធម៌មែនទែន ពីរនាក់ប្ដីប្រពន្ធ ជិះម៉ូតូ គេចពី គោ១ក្បាលរត់ចេញពីព្រៃ ជ្រុលទៅបុករថយន្តស្ទួច បណ្តាលឲ្យកិននិងអូសច្រើនម៉ែត្រ ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ។

ហេតុការណ៍ បានកើតកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវ៣០ម៉ែត្រស្ថិតនៅ ក្នុងភូមិ តំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មានគោ១ហ្វូងដើរស៊ីស្មៅយ៉ាងអណាធិបតិ នៅតាមដងផ្លូវ និងបានផ្អើលរត់ចូលផ្លូវ គបជួនអ្នកដំណើរបានគេចពីគោទៅបុក និងរថយន្ត កិនអូសស្លាប់ពីរនាក់ប្តីប្រពន្ធនៅនិងកន្លែងតែម្តង ។

ប្រភពខាងលើបានបន្តថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរូបនោះបានចុះរត់គេចខ្លួនបាត់ ហើយនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះទៅវាស់វែងនិងស្រាវជ្រាវរកសាច់ញាតិដើម្បីទៅទទួលយកសាកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕

To Top