ព័ត៌មានជាតិ

បើកម៉ូតូ លឿនពេក បុកដើមឈើបាក់កស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ លឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកដើមឈើ ពេញទំហឹង បណ្តាលឲ្យបាក់ក ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវ6A ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។

ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតមានឈ្មោះ កែក រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីបង្កឡើងដោយខ្លួនឯង ជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-8858 ធ្វើដំណើក្នុងទិសដៅ ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះពេលមកដល់ចំណុចកើតហេតុ បានបុកដើមឈើពេញទំហឹង បណ្តាលឲ្យបោកក្បាល ស្លាប់ ភ្លាមៗ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការពិនិត្យសពរួចរាល់ បានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×