នយោបាយ

លោក សុខ ឥសាន៖ កឹម សុខា មិនស្ថិតក្នុងបញ្ជី លើកលែងទោស នាថ្ងៃអុំទូកឡើយ

ភ្នំពេញ ៖ មតិមួយចំនួនលើកឡើងពីករណីលោក កឹម សុខា អតីតមេបក្សប្រឆាំងថា គួរតែទទួលបាន ការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា នាឱកាសបុណ្យអុំទូក អកអំបុក សំពះ ព្រះខែ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាតបថា គ្មានឡើយការលើកលែងទោស ព្រោះលោក កឹម សុខា គ្មានឈ្មោះនៅក្នុងបញ្ជី។

លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ថា “ករណី លោក កឹម សុខាកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ ។ កឹម សុខា ជាមនុស្សមិនទាន់មានទោសទេ។ ដូច្នេះហើយ កឹម សុខា មិនស្ថិតនៅក្នុងបញ្ជីទណ្ឌិត ដែលត្រូវលើកលែងទោសទេ” ។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ ទណ្ឌិតចំនួន៩០នាក់ ក្នុងចំណោម ៥១២នាក់ ដែលក្រសួងយុត្តិធម៌ប្រជុំពិនិត្យលើកលែងនិងបន្ធូរបន្ថយទោសនាពេលកន្លងមក ត្រូវបានដាក់ជូនទៅកាន់នាយករដ្ឋមន្រ្តី ដើម្បីថ្វាយទៅព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយដល់ពួកគេ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×