ព័ត៌មានជាតិ

បុកម៉ូតូសង់ ស៊េរីឆ្នាំ២០២០ពីក្រោយ ស្លាប់ស្ត្រីម្នាក់ របួសធ្ងន់ អ្នកឌុប

ភ្នំពេញ ៖ មនុស្សប្រុសស្រីពីរនាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តមិនស្គាល់ម៉ាក បើកមកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាម និងបុរសម្នាក់រង របួសធ្ងន់បាក់ជើង ត្រូវបញ្ជូន ទៅមន្ទីរពេទ្យ កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នៅត្រង់ចំណុចមុខមណ្ឌល សុខភាពក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះទាំងពីរ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សង់ឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HY-7234 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីជើងទៅត្បូង ។ ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក មកបុកពីក្រោយ ម៉ូតូ បណ្ដាលឲ្យស្រ្តី ជាអ្នករួមដំណើរហោះផ្លោងជិត២០ម៉ែត្រ បោកនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែក អ្នកបើកបរបាក់ជើងឆ្វេង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានមកធ្វើការវាស់វែង រួចយកម៉ូតូរងគ្រោះទៅរក្សាទុក នៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរករថយន្ត បង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top