ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ប្រទះឡាង ឃាត់ខ្លួនជនសង្ស័យ២នាក់ កាត់សោរផ្ទះ យកម៉ូតូ

ភ្នំពេញ ៖ កាត់សោរផ្ទះប្រជាពលរដ្ឋ យកម៉ូតូបានហើយ ជិះមិនកើត ត្រូវ កម្លាំងនគរបាលប៉ុស្តិ៍ប្រទះឡាង ល្បាត ធ្វើការសួរនំា និងឃើញមានវត្តុតាង សង្ស័យជាច្រើន ទើបធ្វើការឃាត់ខ្លួន ប្រគល់ឲ្យ ព្រហ្មទណ្ឌ ខណ្ខដង្កោ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ជាងយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ ស្ថិត នៅម្តុំវត្តស្លែង ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ខដង្កោ ។

ជនសង្ស័យ ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១.ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់កន្លែងធ្វើការម្តុំជម្ពូវ័ន្ត មានស្រុកកំណើតនៅ ភូមិចុងថ្នល់ ឃុំអពន្សា ស្រុកអង្គស្នួល ខេត្ត កណ្តាល។ ទី២.ឈ្មោះ ហៀង វិច្ឆ័យ អាយុ ៣០ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ ប្រទះឡាង សង្កាត់ប្រទះឡាង មានស្រុកកំណើតភូមិសង្រ្គាមបូ ឃុំគោកអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ តាមចម្លើយសារភាព នៅព្រឹកថ្ងៃដដែល ជនសង្ស័យទាំងពីរ ពិតជាបានធ្វើសកម្មភាពកាត់សោរផ្ទះយកម៉ូតូពិតប្រាកដមែន ។

ជនរងគ្រោះឈ្មោះ វ័ន អូក អាយុ ២៥ ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលភូមិប្រទះ សង្កាត់ប្រទះឡាង ខណ្ខដង្កោ បាត់ម៉ូតូម៉ាកឌ្រីមសង់សេរី 2005 ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង1A-0229 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនការឃាត់ខ្លួនបាននេះ គឺខណៈដែលសមត្ថកិច្ចកំពុងល្បាត ពួនស្ទាក់ក្នុងមូលដ្ឋាន ម្តុំមុខវត្តស្លែង ក៏បានឃើញជនសង្ស័យកំពុងតែ ធាក់ម៉ូតូនិងតភ្លើងក៏មានកាសង្ស័យ ទើបឃាត់ខ្លួនសួរនាំ ឆែកឃើញមានសោររាងអក្សរតេ និងកន្ត្រៃកាត់ដែក២ សំរាបកាត់និងកាច់់កម៉ូតូ ទើបដឹងថាជាចោរសោះ ហើយថែមទាំងជាមុខសញ្ញាចាស់ទៀត។

បច្ចប្បន្ន ជនសង្ស័យ ទាំង២នាក់ និងវត្ថុតាង ត្រូវបាន កសាងសុំណំរឿង បញ្ចូនទៅតុលាការ ៕

To Top