ភ្នំពេញ ៖ តារាកំប្លែងមានតូចល្អិត នាយ ក្រិន ដោយសារអត់ទ្រាំ នឹងទង្វើប្រពន្ធខ្លួន ជាច្រើនលើកច្រើនសាមិនបាន បានចេញមុខបរិហារកេរ្តិ៍ប្រពន្ធថា មានសហាយស្មន់ ក្បត់ប្តីជាច្រើនដង។
នាយក្រិនបានបង្ហាញ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នូវពាក្យមួយឃ្លា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយភ្ជាប់រូបភាពកូនៗថា “ស៊ូនៅជាមួយប៉ា ស្រវ៉ាឱបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។
កន្លងមកទស្សនិកជន បានកោតសរសើរដល់នាយក្រិនថា ទោះបីជាមានមាឌតូចល្អិតក៏ពិតមែន តែបានភរិយាស្រឡាញ់ខ្លួន ហើយក៏បានបង្ហាញរូបភាព មានសុភមង្គលជាញឹកញាប់ផងដែរ ប៉ុន្តែតាមរយៈហ្វេសប៊ុក រយៈពេលចុងក្រោយនេះ នាយក្រិន បង្ហាញអារម្មណ៍ក្នុងហ្វេសប៊ុក និយាយពីទង្វើរបស់ប្រពន្ធខ្លួន មិនស្មោះត្រង់ជាមួយគ្រួសារ ៕