ព័ត៌មានជាតិ

Breaking News: ករណីស្រ្តីជនជាតិ បាត់ខ្លួន នៅកោះរ៉ុង សន្លឹមទំនងជាស្លាប់

ភ្នំពេញ៖ ប្រភពគួរទុកចិត្ត បានថ្លែងអះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅមុននេះបន្តិចថា ករណីជនជាតិអង់គ្លេស ទំនងជាស្លាប់ហើយ។

នារីដែលបាត់ខ្លួនឈ្មោះ Amelia Bambridge កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅ កោះរ៉ុង នៅម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨និង១៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍ ។

To Top