នយោបាយ

ADB ផ្ដល់ហិរញ្ញប្បទានជាង៩០ លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ ក្នុងវិស័យធំៗ២

ADB ផ្ដល់ហិរញ្ញប្បទាន ជាង៩០លានដុល្លារ ដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍ ក្នុងវិស័យធំៗ២

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ ជាង៩០លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមជនបទ។

ក្នុងពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោងកម្មវិធី អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ កាលពីថ្ងៃទី៣០ តុលា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា “ហិរញ្ញប្បទានសហប្រតិបត្តិការ ជាង៩០ លានដុល្លារ របស់ ADB គឺសម្រាប់អភិវឌ្ឍន៍នៅក្នុងវិស័យធំៗ ចំនួន២នៅកម្ពុជា”។

លោកបន្ដថា គម្រោង ,ទី១- កម្មវិធីអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ដែលចំណាយថវិកា ៤០ លានដុល្លារ និងគម្រោង ,ទី២- ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំណាយថវិកា ៥២,៥៨ លានដុល្លារ។

សូមរំលឹកថា រហូតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទាន ជាង៣,៣៦ ប៊ីលានដុល្លារដោយគិតបញ្ចូល កម្មវិធីទាំងពីរ ខាងលើផងដែរ។ ក្នុងនោះ ហិរញ្ញប្បទាន មានទឹកប្រាក់ជាង ២,៨៦ ប៊ីលានដុល្លារ សម្រាប់អនុវត្តន៍កម្មវិធី រួមជាមួយគម្រោងចំនួន ១១២ និងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ ចំនួន ៤៩៨ លានដុល្លារ សម្រាប់អនុវត្តន៍កម្មវិធី និងគម្រោងចំនួន ៩៧ ផ្សេងៗ ទៀត៕

ដោយ អេង ប៊ូឆេង

To Top