នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើនាយករដ្ឋមន្រ្តីចិនគាំទ្រការ អភិវឌ្ឍព្រះសីហនុ ខណៈអ្នកវិនិយោគចិន ជាច្រើនកំពុងរកស៊ី

ភ្នំពេញ ៖ ទោះបីជាការមានការបណ្តេញជនជាតិចិនចេញពីកម្ពុជា ជាបន្តបន្ទាប់ក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបត ទល់គ្នាជាមួយលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នាក្រៅកិច្ចប្រជុំអាស៊ាននៅ ប្រទេសថៃ កាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចបានស្នើផ្ទាល់មាត់ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍព្រះសីហនុ ខណៈមានអ្នកវិនិយោគចិនជាច្រើនកំពុងរកស៊ី។

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិន សម្ដេចតេជោបានស្នើដល់ភាគីចិនក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុនជា ច្រើនរបស់ចិននឹងត្រូវ ធ្វើការវិនិយោគនៅខេត្តនេះ ។

នាយករដ្ឋមន្ត្រីចិន ក៏បានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍។ លោកមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយ ឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ ។

ក្រៅពីនោះទៀត ពាក់ព័ន្ធនៅខេត្តព្រះសីហនុនៅឆ្នាំនេះ គឺជាឆ្នាំដែល កម្ពុជា-ចិន បានឯកភាព នូវការអនុវត្តកិច្ច សហប្រតិបត្តិការទៅលើច្បាប់ដែលប្រទេស ទាំងពីរបានឯកភាពគ្នា ព្រោះកន្លងមកបានឯកភាព រួមគ្នាអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ ៕

To Top