ព័ត៌មានជាតិ

នាវាហ្វឹកហ្វឺនកងទ័ពជើងទឹករុស្ស៉ី ចូលចតកំពង់ផែស្វយ័តព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចកម្ពុជា

ភ្នំពេញ ៖ នៅម៉ោងប្រមាណ ១១និង៣០នាទីព្រឹក នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មាននាវាហ្វឹកហ្វឺនកងទ័ពជើងទឹក សហព័ន្ធរុស្ស៉ីប្រចាំតំបន់ Baltic ១គ្រឿង ឈ្មោះ PEREKOP បានចូលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

នេះបើតាមការចុះផ្សាយ របស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ៕

To Top