ព័ត៌មានជាតិ

លោកយឹម ឆៃលី ប្រាប់ឲ្យក្រុមការងារ ចុះជួយខេត្តកំពង់ចាម បន្តបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ

កំពង់ចាម ÷ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានប្រាប់ឲ្យមន្ត្រីក្រុមការងារ ចុះជួយខេត្តកំពង់ចាមទាំងអស់ ត្រូវបន្តបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ដោយមិនមានការរើស អើង ។

លោកឧបនា យករដ្ឋមន្ត្រី បានថ្លែង នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ រយៈ ពេល ៩ ខែឆ្នាំ ២០១៩ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម ធ្វើនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសា សន៍បន្តថា ” ក្រៅពីសមិទ្ធផលច្រើន ដែលក្រុមការងារធ្វើបានក្នុង ៩ ខែឆ្នាំ ២០១៩ កន្លងទៅនេះ មន្ត្រីទាំងអស់ត្រូវបន្តពង្រឹង និងប្រកាន់ខ្ជាប់តួនាទី ភារកិច្ចរបស់អង្គ ភាពខ្លួន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ អំពីសមិទ្ធផល បញ្ហាប្រឈម និងដោះ ស្រាយបញ្ហាប្រឈមទាំងនោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធភាព ” ។

លោកបន្តថា ត្រូវបន្តលើកកម្ពស់ទទួល ខុសត្រូវក្នុងការផ្តល់ សេវាសាធារណៈនានា ជាពិសេសវិស័យសុខាភិបាល វិស័យអប់រំ វិស័យអគ្គីសនី និងវិស័យទឹកស្អាត ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនប្រកាន់និន្នាការនយោបាយ និងត្រូវប្រកាន់អាកប្បកិរិយា ប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជន ប្រកបដោយកាយវិការគោរព ស្រឡាញ់ រួសរាយរាក់ទាក់ និងមិនត្រូវមានការរើស អើងគ្នាឡើយ។

លោកឧបនាយករដ្ឋមន្ត្រី ឲ្យដឹងទៀតថា ឆ្នាំ២០១៩ នេះ ជាឆ្នាំដំបូង នៃការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយផ្អែក តាមបញ្ជីបញ្ហាប្រឈម និងសំណើ រយៈពេល ៩ ខែ ក្នុងនាមលោក ជាប្រធានក្រុម ការងារកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពិសេសការអប់រំ ផ្សព្វផ្សាយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យបានសកម្មក្នុងសហគមន៍ សាលារៀន និងមជ្ឈដ្ឋាននានា ដើម្បីទប់ស្កាត់ ជៀសឆ្ងាយពីគ្រឿងញៀន ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បន្តទប់ស្កាត់ការដាក់កុងត្រូលជជុះ និងផ្សព្វផ្សាយពីស្ថានភាពនយោបាយ និងការអភិវឌ្ឍពិតៗផងដែរ ។

និងត្រូវបន្តកិច្ចសហការគ្នាឲ្យបានល្អ រវាងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្តស្រុក ក្រុង សហការគ្នារៀបចំវេទិកា សាធារណៈនៅមូលដ្ឋាន ដោយជួបប្រា ស្រ័យដោយផ្ទាល់ ជាមួយនឹងប្រជាពល រដ្ឋតាមផ្ទះ តាមគ្រួសារ និង សហគមន៍ ដើម្បីស្តាប់នូវកង្វល់ សំណូមពរ និង សំណើរបស់ប្រជាជនដោះស្រាយ ក្តីកង្វល់ និងបញ្ហាទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា៕

To Top