ព័ត៌មានជាតិ

អភិបាលរាជធានី ប្រគល់ម៉ូតូដឹក សំរាមទំនើបជាច្រើនគ្រឿង ដល់ខណ្ឌ៤ ត្រៀមដឹកសំរាម នាថ្ងៃអុំទូក

ភ្នំពេញ៖ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នឹងឈានមកដល់ក្នុងពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមជាស្រេច ក្នុងការចូលរួម ថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ដោយបានឧបត្ថម្ភម៉ូតូដឹកសំរាមបែបទំនើប អាច បែនចាក់សំរាមបាន ដល់ខណ្ឌសំខាន់៤ ដែលមមាញឹកខ្លាំងជាមួយពិធីបុណ្យ ។

ម៉ូតូដឹកសំរាមទំនើប ដែលប្រគល់ជូនខណ្ឌទាំងបួន នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រួមមាន៖ខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ។

បើតាមការឲ្យដឹងពីមន្ត្រី ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រគល់ជូន ម៉ូតូដឹកសំរាមទំនើប ដែលអាច បែនចាក់សំរាមបាន ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តឲ្យគ្រប់សង្កាត់ ងាយស្រួលក្នុងការនាំយកកាក់សំណល់ទៅចាក់ឬប្រមូលផ្តុំ នៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារ ប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យជូនប្រជាពលរដ្ឋ ៕ ដោយ ដារាត់

To Top