ភ្នំពេញ: នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីឆក់ តាមបណ្ដោយផ្លូវវែងស្រេង កែងការ៉ាសសំាងតេលា ស្ថិតភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅតុលាកា ។
ជនសង្ស័យចំនួន ២នាក់រួមមាន៖ ១/ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ។ ២/ ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ។
សូមជម្រាប ថា ជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ កំពុងធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-5224 ត្រង់ចំណុចខាងលើ បន្ទាប់មកព្យាមយាមរត់គេច តែត្រូវជនរងគ្រោះស្រែកឆោឡោ ស្របពេលសមត្ថកិច្ចកំពុងល្បាតឃើញ ក៏ស្ទាក់ឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់បាន នៅស្ថានីយ៍ប៉ុស្តិ៍ បាយ័ន្តស្ទឹងមានជ័យ ។
បន្ទាប់ពីការឃាត់ខ្លួន និងបានសួរនាំ ជនសង្ស័យសារភាពថា ខ្លួននិងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់ក្នុងរាជធានីភ្នំពេញ បានចំនួន ៣លើក ហើយថែមទាំងប្រើប្រាស់សារធាតុញៀន ជារៀងរាល់ថ្ងៃទៀតផង៕

