នយោបាយ

គ ប ម សោកស្តាយរដ្ឋសភាអនុម័ត សន្ធិសញ្ញាបំពេញបន្ថែម ព្រំដែនរដ្ឋរវាង កម្ពុជា-វៀតណាម

ភ្នំពេញ៖ ក្រោយពីស្នើឲ្យរដ្ឋសភាពន្យាពេលអនុម័ត សន្ធិសញ្ញាបំពេញបន្ថែម ព្រំដែនរដ្ឋរវាង កម្ពុជា-វៀតណាម មិនបានសម្រេច នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានបង្ហាញការសោកស្តាយចំពោះការអនុម័តនេះ។

ជាមួយនឹងការសោកស្តាយគណបក្សនេះ បានលើកឡើងទៀតថា មរតកប្រវត្តិសាស្ត្រនៃនយោបាយដឹកនាំរដ្ឋ នឹងស្ថិតនៅខាងគណបក្ស ដឹកនាំរាជរដ្ឋាភិបាល ហើយភាពឈឺចាប់ នឹងដក់ក្នុងដួងចិត្តប្រជាពលរដ្ឋម្ចាស់ ប្រទេស ព្រមទាំងមានសំណួរច្រើន នឹងត្រូវបានសួរនាំវែកញែកពីកូនខ្មែរ ជំនាន់ក្រោយពាក់ព័ន្ធករណីដែលរដ្ឋសភាបានធ្វើនេះ៕

To Top