ភ្នំពេញ : តំណាង ក្រុមហ៊ុន ផលិត ដំណាប់ស្វាយដ៏ធំនៅខេត្តត្បូងឃ្មុំនៅថ្ងៃទី៥វិច្ឆិកា នេះ បានរៀបចំវេទិកា ផ្សព្វផ្សាយកុំឲ្យកម្មករចាញ់បោក ការអូសទាញ របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងយល់ដឹង ពីគ្រោះថ្នាក់ នៃគ្រឿងញៀន ជាដេីម។
តំណាង ក្រុមហ៊ុន បានលេីកឡេីងថា កម្មករក្នុងក្រុមហ៊ុនទាំងអស់ សុទ្ធតែជាប្រជាជនស្លូតត្រង់ មិនមានពាក់ព័ន្ធ ក្នុងអំពេីក្បត់ជាតិ ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំ ដោយទណ្ឌិតសម រង្ស៊ី និង បក្ខពួក នោះឡើយ ។ ជាពិសេស កម្មករទាំងអស់ មិនពាក់ព័ន្ធ ជាមួយគ្រឿងញៀននិង អំពើអបាយមុខផ្សេងៗឡើយ ។
គួរបញ្ជាក់ថា រោងចក្រផលិត ដំណាប់ស្វាយដ៏ធំនេះ មានទីតាំង ស្ថិតនៅម្តុំបូសតាកុក ភូមិដា ឃុំដា ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុន តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានប្រកាសជ្រើសរើស កម្មករ-កម្មការិនី ប្រមាណជា២០០០នាក់ បន្ថែមទៀត ដើម្បីឲ្យចូលបម្រើការងារ ដែលមាន ប្រាក់ខែសមរម្យផងដែរ។