ភ្នំពេញ៖ ក្នុង ឱកាសអញ្ជេីញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឲ្យ មានកិច្ចសន្ទនា អាស៊ាន-ជប៉ុន។
សម្តេចតេជោ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនថា “កម្ពុជាសូមសំដែងនូវ ការគាំទ្រគំនិតផ្តួចផ្តើម របស់ជប៉ុន ក្នុងការបង្កើតឲ្យមានកិច្ចសន្ទនា អាស៊ាន ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីឲ្យអាស៊ាន ចាប់ផ្តើមគិតគូរបាន គ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពត្រៀមខ្លួន ឲ្យបានល្អ សម្រាប់ឈោង ចាប់យកសក្តានុពល នៃការអភិវឌ្ឍ និងកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញ នៃបដិវត្តន៍ឧស្សាហកម្មទី៤”។
សម្តេចតេជោថា ក្នុងស្មារតីនេះ កម្ពុជាស្នើពង្រឹង មូលនិធិ នៅក្រមក្របខណ្ឌ សមាហរណកម្ម អាស៊ាន-ជប៉ុន សម្រាប់បម្រើឲ្យការងារ ពាកព័ន្ធនឹងបដិ វត្តន៍ឧស្សាហកម្មទី៤។
ទន្ទឹមនឹងនេះ កម្ពុជាលើកទឹកចិត្តជប៉ុន ឲ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់មជ្ឈមណ្ឌល តំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំង នៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាព ការងាររបស់មជ្ឈមណ្ឌល ។
ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ អាស៊ាន -ជប៉ុន បានឯកភាពគ្នា ឈានទៅចេញផ្សាយ នូវសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន និងបានអនុម័តសេចក្តី ប្រកាសរួមនៃកិច្ចប្រជុំកំពូល អាស៊ានលើកទី២២ ស្តីពីការតភ្ជាប់ ៕