ព័ត៌មានជាតិ

លោកស៊ី ជីនពីង ប្រាប់មេដឹកនាំហុងកុង ឲ្យប្រញាប់ស្តារ សណ្តាប់ធ្នាប់ឡើងវិញ គឺជាអាទិភាព

ប៉េកាំង៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រាប់មេដឹកនាំហុងកុងលោកស្រី Carrie Lam នៅសៀងហៃ កាលពីយប់ថ្ងៃច័ន្ទថា ការរៀបចំសណ្តាប់ធ្នាប់ឡើងវិញ គឺជាអាទិភាព សម្រាប់ទឹកដីចិន។

កិច្ចចរចានេះគឺជាលើកទីមួយ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាល បានទទួលសន្ទុះនៅក្នុង អតីតអាណានិគមអង់គ្លេស កាលពីខែមិថុនា ដើមឡើយលើច្បាប់ធ្វេីបត្យាប័ន ដែលមិនមានប្រជាប្រិយភាព ដែលត្រូវបានដកចេញដែលបានព្យាយាមសម្រួលការ ធ្វើបត្យាប័នទៅកាន់ចិនដីគោក។

យោងតាមទូរទស្សន៍ កណ្តាលរបស់ ប្រទេសចិនលោកស៊ី បានប្រាប់លោកស្រីមដឹកនាំហុងកុងថាការដាក់ទណ្ឌកម្មនូវ អំពើហិង្សាដោយឈរលើ មូលដ្ឋានច្បាប់មានន័យថា ការពារសុខុមាលភាពរបស់ ប្រជាជនហុងកុង និងបានប្រាប់លោកស្រី ឱ្យដោះស្រាយដោយម៉ឺងម៉ាត់ ចំពោះការតវ៉ាដោយអំពើហិង្សា កាន់តែខ្លាំងឡើង៕ ដោយ ឈូក បូរ៉ា

To Top