ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាប្រឈមជាមួយព្យុះណាគ្រី បណ្ដាលឲ្យបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់។
សេចក្តីជូនដំណឹងបញ្ជាក់ថា សម្ពាធទាបសកម្មដែលស្ថិតនៅក្បែរប្រទេសវៀតណាម អស់រយៈពេល២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុះទី ២៤ ឈ្មោះ ណាគ្រី (NAKRI) ដែលជាឈ្មោះរបស់កម្ពុជាយើងបានដាក់។
ព្យុះនេះ នឹងបក់ចូលប្រទេសវៀតណាម នៅចំណុចលើខេត្តញ៉ាត្រាង នៅយប់ថ្ងៃទី៩ ឆ្លងចូលថ្ងៃទី១០ ខែវិច្ឆិកា ។
ព្យុះនេះ នឹងថមថយឥទ្ធិពលជាបន្តបន្ទាប់ រួចចូលមកដល់កម្ពុជាយើងក្នុង កម្រិតជាសម្ពាធទាប (Low) នៅយប់ថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ខែវិច្ឆិកា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ
១- ចាប់ពីថ្ងៃទី ៧-១៣ ខែវិច្ឆិកា បណ្តាខេត្តក្រុងនានានៅភាគខាងក្រោម និង តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច ។
២-ចាប់ពីថ្ងៃទី ៧-០៩ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅភាគកណ្តាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានរឿងតិចតួច ។ បន្ទាប់មកនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា នឹង
អាចមានភ្លៀងតិចទៅមធ្យម៕