ព័ត៌មានជាតិ

ចាស់មែន តែកម្លាំងពេញ លួងលោមក្មេងស្រី រំលោភបាន១០ដង

ភ្នំពេញ : បុរសវ័យចំណាស់ អាយុ៨០ឆ្នាំទៅហើយ នៅមានកាមតណ្ហា លួងលោមក្មេងស្រីជាអនិតិជន រំលោភបានរហូតដល់១០ ដង ហើយត្រូវជនរងគ្រោះ រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យឃាត់ខ្លួនភ្លាមតែម្តង ។ ហេតុការណ៍គាត់ខ្លួននេះ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព រំលោភក្មេងស្រី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិល្បើករឹទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ។

ជនសង្ស័យឈ្មោះ នូ ឈុន ភេទប្រុស អាយុ ៨០ ឆ្នាំ រស់នៅភូមិល្បើករិទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ យ.ស ភេទស្រី អាយុ ១៣ ឆ្នាំ រស់នៅ ខេត្តឧត្តរមានជ័យ។

ដំណើររឿង៖ មុនពេលឃាត់ខ្លួន ជនសង្ស័យលួងលោម កុមារីរងគ្រោះរំលោភសេពសន្ថវ: រហូតបានសម្រេចចំនួន ១០ដង ក្រោយមកក៏មានការរាយការណ៍ ទៅសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពត៌មាន មន្ត្រីជំនាញបានចុះដល់ទីតាំង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

To Top