ព័ត៌មានជាតិ

ថ្នាក់ដឹកនំា ក្រុមហ៊ុនគ្រួសារកក់ក្តៅ ផ្តួចផ្តើមបុណ្យកឋិនទានដ៏ធំ

ភ្នំពេញ : កាលពីថ្ងៃទី២ ខែវិច្ឆិកា ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ជាក្រុមហ៊ុន គ្រឿងសម្អាងម៉ាក់សញ្ញាក្នុងស្រុក កំពុងតែល្បីល្បាញ លើវិថីជំនួញអនឡាញ ព្រមទាំងជាក្រុមហ៊ុន ជួយស្រី្តមេផ្ទះ និងស្រ្តីរកចំណូលបានច្រើន ក្លាយជាស្រ្តីអ្នកជំនួញ បានផ្តួចផ្តើមពិធីបុណ្យកឋិនទានដ៏ធំ និងអធិអធមមួយ របស់មហាគ្រួសារកក់ក្តៅ ដែលមានការចូលរួម ពីសមាជិកតំណាង ចែកចាយគ្រួសារកក់ក្តៅរាប់រយនាក់ បានដង្ហែរអង្គកឋិន ទៅកាន់វត្ត រលាំងកំពូល ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ផ្ទាំងពាណិជ្ជកម្ម

លោក អ៊ុច សម្បត្តិ អគ្គនាយក ក្រុមហ៊ុនគ្រួសារកក់ក្តៅ បានថ្លែងថា ក្រុមហ៊ុនគ្រួសារកក់ក្តៅ មិនមែនត្រឹមជាក្រុមហ៊ុន ដែលបានជួយដល់ស្រ្តីមេផ្ទះរាប់ម៉ឺននាក់ អាចរកចំនូលបាន តាមរយៈក្រុមហ៊ុនគ្រួសារកក់ក្តៅនោះទេ ក្រុមហ៊ុនក៏បានជួយពួកគាត់ ឲ្យចូលរួមពិធីបុណ្យបែបសាសនា ដើម្បីបង្ហាញពីសាមគ្គីភាព និងភាពកក់ក្តៅ ភាពជោគជ័យទៅមុខទាំងអស់គ្នា ក្រោមដំបូលដ៏សែនកក់ក្តៅ របស់សមាជិក របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ហើយក្រៅពីការរកស៊ីជោគជ័យ លោកឧកញ្ញាអគ្គនាយក និងលោកជំទាវអគ្គនាយិកា ក៏តែងតែគិតគូរលើបុណ្យទាន និងព្រះពុទ្ធសាសនាផងដែរ ជឿថាធ្វើល្អបានល្អ ប្រឹងប្រែងឲ្យអស់លទ្ធភាព និងទទួលបានជោគជ័យ ដូចក្រុមហ៊ុនគ្រួសារកក់ក្តៅដែរ៕

To Top