ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញពី លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា បានអញ្ជើញចុះដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយនាំយកអំណោយ ផ្តល់ជូនដល់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចូលរួមគាំទ្រនិងអបអរសាទរ ក្នងឱកាសបុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលនឹងឈានមក ដល់នាពេលខាងមុខនេះ ។
អំណោយទាំងអស់រួមមាន៖
- ថវិកា ចំនួន ៧.០០០ $ (ប្រាំពីរពាន់ដុល្លារ)
- ទឹកបរិសុទ្ធ ចំនួន ១០០ កេស
- ទឹកផ្លែឈើ ចំនួន ៥០ កេស
- មីម៉ាម៉ា ចំនួន ៦០ កេសតូច = ១០ កេសធំ
- ត្រីងៀត ចំនួន ១៥ គីឡូក្រាម
- សាច់ក្រក ចំនួន ១០ គីឡូក្រាម
- ផ្លែសារី ចំនួន ០៥ កេស
- ផ្លែត្រលាប់ ចំនួន ០៥ កេស
- ទឹកស៊ីអ៊ីវ + ទឹកត្រី ចំនួន ៥០ យួរ
- ជ្រក់ឆៃថាវ + ជ្រក់ត្រសក់ ចំនួន ២០ គីឡូក្រាម
- ប៊ីចេង ចំនួន ៥០ គីឡូក្រាម (មួយការ៉ុង)
ក្នុងឱកាសនោះផងដែរ លោកស្រី កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានដើរទស្សនា ហេដ្ឋារចនាសម្ព័ន្ធ កងរាជអាវុធហត្ថរាជធានីភ្នំពេញមួយចំនួន ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រេចបានកន្លងមក ៕