កំពង់ចាម ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណ:មេបញ្ជាការ ឯកភាពខេត្ត បញ្ជាអោយកម្លាំង កងយុទ្ធពលខេមរៈភូមិន្ទ សឹករងខេត្ត អនុវត្តច្បាប់តឹងរឹងបំផុត ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី ហូ ពៅ មេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទសឹករងខេត្តកំពង់ចាម ដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។
លោកបានបន្តថា ការប្រកាសវិលចូលស្រុក បង្កចលាចលរបស់ទណ្ឌិត សម រង្ស៊ីនេះ និងបក្ខពួក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ដោយចាប់វាយខ្នោះ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួល។
ក្រោមជំហររឹងមាំ និងស្មារតីយ៉ាងម៉ុះមុត ក្នុងនាមមេបញ្ជាការ កងយុទ្ធពលខេមរភូមិនសឹករង ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រីយ៍ ហូ ពៅ បានប្តេជ្ញាអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់ បង្រ្កាបឱ្យបានរាល់សកម្មភាពទាំងឡាយណា ដែលស្ថេរភាពសង្គមជាតិម្តងហើយម្តងទៀតនោះ។