ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ បង្ហាញកម្លាំងចម្រុះ ត្រៀមការពារសុវត្ថិភាព ថ្នាក់ដឹកនាំ និងពលរដ្ឋ ថ្ងៃអុំទូក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានអះអាងថា កម្លាំងចម្រុះគ្រប់ប្រភេទ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងកងកម្លាំង នៃគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ភាពកក់ក្តៅ ការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ គ្រប់ទិសទី មកចូលរួមកំសាន្តក្នុង ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែចាប់ពីថ្ងៃ១០-១២ វិច្ឆិកា ។

នេះយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃ៨ វិច្ឆិកា ៕ ដោយ៖ធី លីថូ

To Top