នយោបាយ

បុគ្គលិក អង្គការ សង្គមស៊ីវិល មួយចំនួន ធ្វើដំណើរមកដល់ តំបន់ព្រំដែន ដើម្បីឃ្លាំមើល សកម្មភាពផ្សេងៗ

បន្ទាយមានជ័យ ៖ ក្រុមបុគ្គលមួយចំនួន ដែលជ្រកលាក់ខ្លួន ក្រោមស្លាកអង្គការសង្គមស៊ីវិល មាននិន្នាការប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចេញ ពីស្រុកខ្មែរ មកដល់ស្រុកអារញ្ញ ប្រទេសថៃ ហើយ ដើម្បីឃ្លាំមើលបញ្ហានានា ដែលអាចកើតឡើង តែរហូតមកដល់ពេលនេះ មិនទាន់មានបាតុភាព មិនប្រក្រតីណាមួយ កើតឡើងនោះទេ ។

ចំពោះស្ថានភាពទូទៅ នៅតំបន់ព្រំដែន នាថ្ងៃនេះវិញមានសភាពធម្មតា ដូចសព្វមួយដង ប្រជាពលរដ្ឋនិងអាជីវករ ធ្វើដំណើរចេញចូលដោះដូរទំនិញ និងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតី ៕

To Top