ព័ត៌មានជាតិ

ខែតុលា ចាប់រថយន្តដឹកលើសទម្ងន់ ២១២គ្រឿង និងពិន័យជាង៥រយលានរៀល

ភ្នំពេញ ៖ លេខាធិការដ្ឋាន របស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់ ចំនួន ២១២គ្រឿង និងពិន័យបានថវិកាសរុប ចំនួន ៥០៣,២០០,០០០ រៀល កាលពីខែតុលា ឆ្នាំ២០១៩ ។

នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងនោះក្រសួងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បាន មានការថយចុះចំនួន ១១៥ គ្រឿង គឺពី ៣៣៨គ្រឿង ក្នុងខែកញ្ញាមក២១២គ្រឿង ក្នុងខែតុលា ៕ ដោយ ៖ អេង ប៊ូឆេង

To Top