ព័ត៌មានជាតិ

សម្ដេចតេជោ ចូលរួមអបអរសាទរទិវា បុណ្យឯករាជ្យជាតិ លើកទី ៦៦

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរទិវាបុណ្យ ឯករាជ្យជាតិខួបលើកទី៦៦ នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីផ្លូវការនៃ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៦នេះ គឺមានការយាង និងអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ត្រីរាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀតផងដែរ៕

To Top