ភ្នំពេញ៖ លោក Michael Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងអបអរសាទរដល់ប្រជាជនកម្ពុជា ក្នុងឱកាសខួបលេីកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតអាមេរិកនៅថ្ងៃទី៩ វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា “តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩ ខែវិច្ឆិកា” ។
លោករដ្ឋមន្ត្រីបន្ថែមថា ដោយមើលឃើញគុណតម្លៃរួមគ្នារបស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការ យកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។
ជាមួយគ្នានោះលោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានអបអរកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជា នៅក្នុង
ការកសាងប្រទេសកម្ពុជាមួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងរិបុលភាពដែលកាន់តែប្រសើរឡើង។
លោករដ្ឋមន្ត្រីថ្លែងទៀតថា សហរដ្ឋអាមេរិកសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ ៕

