ភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុក ទិវាហូបអំបុកខ្មែរបាន ចាប់ផ្តើមនៅទូទាំងប្រទេសហើយ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នៅគ្រប់ទីកន្លែងទឹកមុខពលរដ្ឋ ដែលបានចូលរួមហូបអំបុកប្រកបដោយការសប្បាយរីករាយ ព្រោះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ជាមួយគ្នានេះដែរក្រៅពីការ អបអរសាទរក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរ នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែ ជាតិ សាសនា និងព្រះមហាក្សត្រ” ៕




