ពោធិសាត់ ៖ មន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះបានរៀបចំតុបតែងអំបុក ចេក ដូង ផ្កាភ្ញីដែលមាន លក្ខណៈជាប្រពៃណីខ្មែរ ដើម្បីអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៦ឆ្នាំ(០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៩)ដើម្បីចូលរួមពិសារអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងបរិវេន នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិសាត់ ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិសាត់ លោកឡាយ វិសិដ្ឋ បានថ្លែងថា នៅក្នុងពិធីជួបជុំមន្ត្រីរាជការ ដែលបានចូលរួមពិសា អំបុកនាព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះមន្ត្រីរាជការនៅទូទាំង ខេត្តពោធិសាត់ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ជាពិសេសថែរក្សា បាននូវសុខសន្តិភាពជូនប្រទេសជាតិ រហូតមកទល់បច្ចុប្បន្ននេះ ៕




