ព័ត៌មានជាតិ

Update 5: លោក សម រង្ស៊ី ទៅដល់ប្រទេសម៉ាឡេស៊ី ថ្ងៃនេះ ដើម្បីប្រជុំឯកជន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ មិនមែនមកប្រទេសកម្ពុជាទេ

អត្ថបទបកប្រែដោយ៖ សយ ឬទ្ធី

យោងតាមសារព័ត៌មាន AP បានអោយដឹងថា លោក សម រង្ស៊ី បានទៅដល់ប្រទេសម៉ាឡេស៊ី ហើយ នៅថ្ងៃនេះ ក្នុងគោលបំណង ដើម្បីចូលរួមប្រជុំ សភាលក្ខណៈឯកជន នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយ សបញ្ជាក់អោយឃើញថា គាត់នឹងខកខានពេលវេលាដែលបានកំណត់ មាតុភូមិនិវត្តន៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកបានបដិសេធការបញ្ចប់គម្រោងមាតុភូមិនិវត្តន៍ តែគាត់បាននិយាយថា “ខ្ញុំនឹងត្រលប់ទៅផ្ទះវិញ នេះជាសិទ្ធិរបស់ខ្ញុំ និងជាកាតព្វកិច្ច”។

Update4: ខណៈនេះ លោក សម រង្ស៊ី អនុញ្ញាតិអោយចូលប្រទេសម៉ាឡេស៊ី

ខណៈនេះ លោក សម រង្ស៊ី អនុញ្ញាតិអោយចូលប្រទេសម៉ាឡេស៊ី យោងតាមភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។​

Update3: មន្ត្រី CNRP នៅបាងកក៖ គ្មានអ្នកណាត្រលប់មកវិញទេថ្ងៃនេះ តែនឹងមកឆាប់ៗនេះ

ទន្ទឹមនឹងនេះមន្ត្រីគណបក្សសង្គ្រោះជាតិនៅទីក្រុងបាងកកបាននិយាយថា“ គ្មាននរណាម្នាក់នឹងវិលត្រឡប់នៅថ្ងៃនេះទេប៉ុន្តែយើងនឹងវិលត្រឡប់មកវិញឆាប់ៗ” ។

update2: លោក សមរង្ស៊ី ត្រូវបានមន្រ្តីអន្តោប្រវេសន៍ឃាត់ខ្លួនទុក នៅព្រលានយន្តហោះ ម៉ាឡេស៊ី

លោកសមរង្ស៊ីត្រូវបានមន្រ្តីអន្តោប្រវេសន៍នាំយកទៅទុកនៅឯព្រលានយន្តហោះនេះបើយោងតាមអ្នកសារព័ត៌មាន @Reuters នៅនឹងកន្លែងកើតហេតុ។​

update៖ លោក សម រង្ស៊ី មកដល់ព្រលានយន្តហោះ ម៉ាឡេស៊ី

យោងតាមសាក្សី រ៉យទ័រ បានឲ្យដឹងថា លោក សម រង្ស៊ី បានមកដល់ប្រទេស ម៉ាឡេស៊ី នៅមុននេះបន្តិច ។ អ្នកកាសែតបានសួរសំណួរទៅគាត់ តើលោកគិតថាលោកនឹងត្រូវបានស្វាគមន៍យ៉ាងដូចម្តេចនៅទីក្រុងគូឡាឡាំពួ នោះលោកសមរង្ស៊ីបានប្រាប់រ៉យទ័រតាមជើងហោះហើរថា៖ “No idea! Something between the red carpet and the handcuffs.” “គ្មាន យោបល់! អ្វីមួយនៅចន្លោះព្រំក្រហមនិងខ្នោះដៃ” ។

Breaking News៖ លោក សម រង្ស៊ី បានមកដល់ ព្រលានយន្តហោះអន្តរជាតិ កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

តាមសារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង​ បានធ្វើដាំណើរតាម យន្តហោះ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិ កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

To Top