ព័ត៌មានជាតិ

សហព័ន្ធ​ វិនិយោគិនកម្ពុជា និងយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ ចូលរួមពិសា អំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅរមណីយដ្ឋានវត្តភ្នំ

ភ្នំពេញ៖ ក្រៅពីអបអរសាទរ ខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា ២០១៩ (១៩៥៣-២០១៩) ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ និងមហាជនក្នុងប្រទេសកម្ពុជា បានជួបជុំគ្នា ពិសារអំបុកកម្ពុជា សន្តិភាព ប្រកបដោយបរិយាកាស សប្បាយរីករាយ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ និងមានអត្ថន័យ​ ដ៏វិសេសវិសាល​ របស់សម្តេចតេជោ ហ៊ុន សែន ។

ក្នុងនោះដែរ លោក សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានយុវជន​សេដ្ឋកិច្ច​ រាជធានីភ្នំពេញ បានដឹកនាំសមាជិក សមាជិកា តាមផ្នែក តាមវិស័យ ចូលរួមអបអរសាទរ ពិធីពិសាអំបុក ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ អបអរខួបអនុស្សាវរីយ៍ទី៦៦ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង​ ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលរង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា នៃរដ្ឋាបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

To Top