ភ្នំពេញ៖ ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យប្រជាពលរដ្ឋចូលរួមទស្សនា ការប្រណាំងទូកង នៅមាត់ទន្លេឲ្យបានច្រេីនកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិព័រណ៍ ទំនិញជាច្រើន នៅតាម ទីតាំងនីមួយៗព្រមទាំងទស្សនាការ ប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានតាមសួនសាធារណៈ។
សម្តេចតេជោបានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបអាចប្រារព្ធ ពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូក ថ្ងៃនេះដែរ។
សម្តេចតេជោ ក៏បានឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេស មាន ឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕