ព័ត៌មានជាតិ

Breaking៖​​​ លោក កឹម សុខា ត្រូវបានតុលាការ បន្ធូរបន្ថយលក្ខកន្តិកៈ ត្រួតពិនិត្យផ្លូវច្បាប់

ភ្នំពេញ៖ ពិតជាដំណឹងល្អសម្រាប់លោក កឹម សុខា ក្រោយពីបានជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះអស់ប្រមាណជា២ឆ្នាំ គឺនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចំថ្ងៃអុំទូកទី១ តុលាការបានសម្រេចបន្ធូរបន្ថយ លក្ខកន្តិកៈត្រួតពិនិត្យផ្លូវច្បាប់ របស់លោកហើយ។

ការបន្ធូរបន្ថយនេះ ដោយសារនា ពេលកន្លងមក ក្នុងពេលស្ថិតនៅក្រៅឃុំ ជាបណ្តោះ អាសន្ន ជនត្រូវចោទបានគោរពត្រឹមត្រូវ តាមកាតព្វកិច្ចនៃការដាក់ឲ្យ ស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ។

ទើបចៅក្រមស៊ើបសួរ បានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ ជនត្រូវចោទឲ្យស្ថិតនៅក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ។

នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ ។

សេចក្តីប្រកាសបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៧ វិច្ឆិកា សាលាដំបូងបានទទួលពាក្យ ស្នើសុំមួយច្បាប់របស់ សហមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា ដែលមានខ្លឹមសារពាក់ព័ន្ធ ការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿង ព្រហ្មទណ្ឌ ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧។

ដោយពិនិត្យលើពាក្យស្នើសុំរបស់លហមេធាវីការពារសិទ្ធិជនត្រូវចោទ ជាពិសេស ត្រង់ចំណុចពាក់ព័ន្ធបញ្ហាសុខភាព របស់ជនត្រូវចោទដែលចាំបាច់ ត្រូវពិនិត្យ និងព្យាបាល ។

ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកម្ពុជា។ មិនត្រូវធ្វើសកម្មភាពនយោបាយ ។ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ៕

To Top