នយោបាយ

លោក ឡៅ ម៉ុងហៃ៖កឹម សុខា ត្រូវបានតុលាការ ហាមឃាត់ មិនឲ្យធ្វើសកម្មភាព នយោបាយ

ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍នយោបាយ និងធ្លាប់ជាទីប្រឹក្សាលោក កឹម សុខា លោក ឡៅ ម៉ុងហៃ បានលើកឡើងក្នុងហ្វេសប៊ុក ក្រោយពីលោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតឲ្យដើរហើយបានថា បើតាមដីការភ្ជាប់មកជាមួយគឺ លោកត្រូវបានតុលាការ ហាមឃាត់មិន ឲ្យធ្វើសកម្មភាពនយោបាយ ។

លោកថា ច្បាប់ “បុគ្គលដែលត្រូវបានតុលាការ សម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាច
. បង្កើតគណបក្សមយោបាយ ឬ
. ចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬ
. ឈរឈ្មោះឲ្យគេបោះឆ្នោត ឬ
. ធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយឡើយ “។

លោកថា មាត្រា ៤៥.- ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ លោក កឹម សុខា អាចប្រើប្រាស់សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយទាំងអស់ ក្រៅពីសកម្មភាពហាមឃាត់ទាំង៤ដូចចែងក្នុងច្បាប់ខាងលើ ៕

To Top