ព័ត៌មានជាតិ

Update២៖គិតត្រឹមម៉ោង៥ និង២០ នាទីនេះ អគ្គិភ័យនៅមិនទាន់ ថមថយនៅឡើយ

ភ្នំពេញ៖ តាមមន្ត្រីសមត្ថកិច្ច នៅនឹងកន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា គិតត្រឹមម៉ោង៥ និង២០ នាទី នេះអគ្គីភ័យនៅមិនទាន់ថមថយនៅឡើយទេ នៅតែបន្តឆេះនិងផ្សែងខ្មួលខ្មាញ់ ពេញមេឃដដែល។ មន្ត្រីដដែលបញ្ជាក់ថា ដោយសារនៅក្នុងរោងចក្រនោះសំបូរទៅដោយសារធាតុជ័រ ផលិតជាសំលៀកបំពាក់ប៉ោង ជាកត្តាដែលធ្វើឲ្យអគ្គិភ័យឆាប់ឆេះ និងមិនងាយនឹងរលត់ ។

តែទោះជាយ៉ាងណាក្រុមជំនាញ ពន្លត់អគ្គិភ័យនៅតែមានការខ្នះខ្នែងញាប់ដៃ ញាប់ជើងក្នុងការបាញ់ពន្លត់
បើទោះជាពេលនេះមេឃ ក៏កំពុងតែរលឹមស្រេចៗ ក៏ដោយ។

គួរបញ្ជាក់ថា ករណីអគ្គិភ័យឆេះរោងចក្រអាវប៉ោង បានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអន្លង់គងចាស់ ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។

To Top