ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ ជាតិនិងប្រជាជន ខ្មែរគ្រប់រូប ចង់បាន ពោលគឺឱកាសរស់នៅ ជួបជុំគ្រួសារក្នុ ងភាពសប្បាយរីករាយ ក្នុងបរិយាកាសសុខសន្តិភាព

ភ្នំពេញ៖ អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ លោក ហ៊ុន ម៉ាណែត បានថ្លែងនៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីពន្លត់ភ្លើងជ័យ នាវិមានឯករាជ្យថា ប្រជាជាតិខ្មែរគ្រប់រូប ដោយមិនប្រកាន់និន្នាការ ឬសាសនា រំមែងចង់បាននូវសុខសន្តិភាព និងការរស់ននៅជួបជុំគ្រួសារដោយក្តីបតិសោមនស្សរីករាយ។

ដោយភ្ជាប់ជាមួយនូវ រូបថត១សន្លឹក ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គេមេបញ្ជាការផងនោះ លោក ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងបណ្តាញសង្គម ហ្វេសបុក បានកត់សម្គាល់ថា បុណ្យអុំទូកឆ្នាំនេះមាន ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។

លោកមេបញ្ជាការកងជើងគោក ហ៊ុន ម៉ាណែត បន្ថែមថា “នេះគឺជាអ្វីដែលជាតិនិងប្រជាជនខ្មែរគ្រប់រូប មិនប្រកាន់និន្នាការ ឬសាសនាចង់បាន ពោលគឺឱកាសរស់នៅ ជួបជុំគ្រួសារក្នុងភាពសប្បាយរីករាយ ក្នុងបរិយាកាសសុខសន្តិភាព។ ហើយអ្វីដែលប្រជាពលរដ្ឋមិនចង់បាន គឺភាពវឹកវរ អសន្តិសុខ អស្ថេរភាព និងការបាត់បង់សន្តិភាព ដែលនាំអោយប្រទេសជាតិនិង ប្រជាជនខ្មែរធ្លាក់ក្នុងភាពច្របូកច្របល់ បាត់បង់នូវ សេចក្តីសុខនិងភាពកក់ក្តៅ”។

លោក ហ៊ុន ម៉ាណែត បានលើកជាទស្សនទានថា ដើម្បីបំណងប្រាថ្នាខាងលើបានសម្រេច លុះត្រា តែ “យើងត្រូវរួមចិត្ត រួមកាយ ដើម្បីការពារអោយបានដាច់ខាតនូវសុខសន្តិភាព ដែលយើងមានសព្វថ្ងៃ ដើម្បីអនាគតរបស់ជាតិនិងប្រជាជនខ្មែរយើង”៕

To Top