ព័ត៌មានជាតិ

ពេជ្រ ស្រស់៖រួមគ្នាកសាងជាតិ មិនមែនជារឿងអាក្រក់ តែរករឿងគ្នា ទើបអាក្រក់

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ការរួបរួមគ្នាកសាងប្រទេសជាតិ គឺមិនមែនជារឿងអាក្រក់ នោះទេ ប៉ុន្តែបើរករឿងគ្នា មិនឈប់ឈរធ្វើឲ្យជាតិ រលាយទើបជារឿងអាក្រក់ ។

ជាមួយគ្នានេះ លោកស្នើឲ្យធ្វើការរួមគ្នា ដើម្បីប្រយោជន៍ជាតិនិង ប្រយោជន៍ពលរដ្ឋ។

លោកថា ការធ្វើបែបនេះ គឺមិនមានន័យថាជាបក្សសម្ព័ន្ធ នោះដែរ ដោយឈរលើទស្សនៈខុសគ្នា បក្សខុសគ្នា ក៏ប៉ុន្តែគោលដៅនោះ ផ្តោតលើការអភិវឌ្ឍនិងជួយ ម្ចាស់ឆ្នោតទៅតាមវិធីខុសៗគ្នា។

លោកឲ្យកុលបុត្រខ្មែរគ្រប់ៗ រូបភ្ញាក់ឡើង ដើម្បីកសាងកម្ពុជាឲ្យរីកចំរើន បន្ថែមទៀត ហើយមានតែការរួមគ្នាជាធ្លុង មួយប៉ុណ្ណោះ ទើបខ្មែរខ្លាំង៕

To Top