ភ្នំពេញ៖ ក្នុងនាមអាជ្ញាធរ រាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា ក្នុងថ្ងៃបញ្ចប់នៃព្រះពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃ១២ វិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានចូលរួម ទស្សនាយ៉ាងច្រើនកុះករ ប្រកប ដោយសេចក្តី សុខសុវត្ថិភាព និងសប្បាយរីករាយក្រៃលែង ក្រោមម្លប់នៃសន្តិភាព ដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា ។
ព្រះរាជពិធីបុណ្យអុំទូកមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១០-១២ វិច្ឆិកា។ សម្រាប់ថ្ងៃដំបូងរដ្ឋបាលភ្នំពេញ ប្រកាសថា មានចូលរួមទស្សនាប្រមាណជា ៥៥ម៉ឺននាក់ ហើយសម្រាប់ថ្ងៃទី២ វិញចំនួនពលរដ្ឋក៏មកទស្សនាច្រើនផងដែរ។
អ្វីកាន់តែពិសេសក្នុងថ្ងៃបញ្ចប់នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងទតការប្រណាំង ទូកងផងដែរ។
សម្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីវិញ ក្នុងពេលចូលរួមទស្សនាអុំទូកបានលើកឡើងដែរថា ប្រទេសមានសន្តិភាព ប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងពិធីបុណ្យ
នៅទូទាំងប្រទេស៕