លោក សម រង្ស៉ី គួរស្វែងរកមធ្យោបាយដើម្បីចរចារ ជាមួយនឹងនាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដើម្បីមានច្រកត្រលប់ មកកាន់ប្រទេសកម្ពុជាវិញ ។ លោកគួរតែដឹងច្បាស់លាស់ថា បើសិនជាគណបក្សប្រជាជនកម្ពុជា ភ័យខ្លាចនឹងបាត់បង់ការអនុគ្រោះឲ្យបណ្តាប្រទេសទន់ខ្សោយ អាចនាំចូលទំនិញគ្រប់យ៉ាង លើកលែងតែគ្រឿងសព្វាវុធ (EBA- Everything But Arms)នោះ ពួកគេនឹងមិនរំលាយគណបក្សសង្រ្គោះជាតិឡើយ។ អ្វីដែលពួកគេព្រោះបារម្ភនោះ គឺប្រជាជនកម្ពុជាទៅវិញទេ។ ប្រជាជនកម្ពុជា ក្រោកឈរឡើងនិងបង្កើតចលនាប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា គឺជារឿងសំខាន់ចាំបាច់ ក្នុងការផ្លាស់ប្តូរប្រទេស ហើយវាក៏ត្រូវការពឹងផ្អែកពីរូបលោកផង នូវអ្វីដែលលោកនឹងធ្វើ។
តាំងពីឆ្នាំ២០១៥ មកដល់ពេលបច្ចុប្បន្ននេះ លោក សម រង្ស៉ី តែងតែព្យាយាមប្រើប្រាស់ប្រព័ន្ធផ្សព្ធផ្សាយដែលគាំទ្រខ្លួន បង្ហាញពីគោលជំហរត្រលប់ មកប្រទេសកម្ពុជាវិញ ជាច្រើនលើកច្រើនសារ។ ទោះបីប្រឈមនឹងការបរាជ័យផែនការ វិលត្រលប់របស់ខ្លួនបន្តបន្ទាប់ រូបគាត់មិនដែលចុះចាញ់ ហើយតែងមានលេសជាច្រើន ដោះសារដើម្បីកុំឱ្យអ្នកគាំទ្រលែងគាំទ្រប្រជាប្រិយភាព។ ហើយថ្មីៗនេះគាត់បានប្រកាសថា នឹងហោះហើរពីទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុងបាងកក ប្រទេសថៃ តាមរយៈក្រុមហ៊ុន Thai Airways នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអាចចូលមកប្រទេសកម្ពុជា តាមរយៈច្រកអន្តរជាតិ នៅក្រុងប៉ោយបែត នៅថ្ងៃទី៩ ខែវិច្អិកា ឆ្នាំ២០៩ គាត់បានបង្ហោះនូវរូបភាពសំបុត្រយន្តហោះអេឡិចត្រូនិកដែលមានកូដកក់សំបុត្រ (Booking Reference) ដែលត្រូវអាចអ្នកដទៃទៀត មានលទ្ធភាពនឹងដឹងព័ត៌មានទាំងនោះបាន ចេតនានេះចង់បង្ហាញពីការប្រាកដប្រជាហោះហើរមកមែន ក៏ប៉ុន្តែគាត់ខ្លួនឯងចូលទៅកែ កាលបរិច្ឆេទហោះហើរទៅវិញ រួចទៅលេងល្ខោនបោកប្រាស់ អ្នកគាំទ្រនៅព្រលានយន្តហោះ នៅទីក្រុងបារីស ហើយចោទក្រុមហ៊ុន Thai Airways ទៅវិញ។ ចំពោះរឿងសំបុត្រយន្តហោះអេឡិត្រូនិកដែលមានកូដកក់សំបុត្រ (Booking Reference) បើសិនប្រជាជនដែលធ្លាប់ហោះហើរនិងកក់សំបុត្រដោយខ្លួនឯងនោះ ប្រាកដជាដឹងថាលោក សម រង្ស៉ី បោកមិនខាន ប៉ុន្តែគាត់ដឹងថាអ្នកគាំទ្ររបស់គាត់ភាគច្រើនបំផុត មិនមានការយល់ដឹងអំពីរឿងនេះឡើយ ចឹងគាត់នៅតែល្អសម្រាប់ពួកគេ។
មកដល់ប្រទេសម៉ាលេស៊ី ដោយប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំង ហើយទទួលបាន Visa ទេសចរណ៍ រូបគាត់នៅតែអាចបង្ហាញថា រូបខ្លួនអស្ចារ្យបាន ធម្មតាជនជាតិបារាំងម្នាក់មកដើរលេង នៅប្រទេសម៉ាលេស៊ីជារឿងធម្មតា ព្រោះមិនមានចលនានយោបាយឡើយ ហើយមានជួបជាលក្ខណៈឯកជន និងលក្ខណៈបក្សនឹងអ្នកនយោបាយម្នាក់ ខាងប្រឆាំងនិងសមាជិកសភាម្នាក់តែប៉ុណ្ណោះ តែសារព័ត៌មានដែលគាំទ្ររូបគាត់ បានជួយផ្សាយបន្ថែមឱ្យគាត់កាន់តែមានប្រជាប្រិយភាព ក្នុងនាមជាអ្នកប្រជាធិបតេយ្យនោះ។
ប៉ុន្តែជាក់ស្តែងវិញ ទង្វើរបស់ខ្លួន បានធ្វើឱ្យមានការចាប់ខ្លួន អតីតសកម្មជនគណបក្សសង្រ្គោះជាតិ ខ្លះត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ទៅនៅក្រៅប្រទេស តាមរយៈសិទ្ធិជ្រកកោន នយោបាយ។ សំណួរសួរថាតើ លោក សម រង្ស៉ី មានកាលបរិច្ឆេទប្រាកដប្រជា នឹងត្រលប់មកវិញទេ? ឬគ្រាន់តែនៅបន្តប្រើប្រាស់យុទ្ធសាស្រ្តដដែល សន្យាខ្យល់ និងបូកនឹងការជួយបន្ថែមពីសារព័ត៌មានដែលគាំទ្ររូបគាត់?
ដោយៈ SV517