ព័ត៌មានជាតិ

៣ថ្ងៃនៃបុណ្យអុំទូក មានមនុស្សស្លាប់ ១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍ បានបង្កឲ្យប្រជាពលរដ្ឋ ស្លាប់១០នាក់ និងរងរបួស ធ្ងន់-ស្រាល៨១នាក់ នៅទូទាំងប្រទេស ។

បើតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានស្រង់ស្ថិតិនៃអ្នកស្លាប់ និងរងរបួស ៣ថ្ងៃនេះ បានឲ្យដឹងថា ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី១បង្កឲ្យមានមនុស្សស្លាប់៥នាក់ និងអ្នករងរបួសធ្ងន់-ស្រាល ២០នាក់ (ស្រី៩នាក់) ។

ថ្ងៃទី២វិញ មានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣២នាក់ ។

ដោយឡែក ថ្ងៃទី៣ មានមនុស្សស្លាប់ ៤នាក់ និងមានអ្នករងរបួសធ្ងន់-ស្រាល២៥នាក់ (ស្រី៨នាក់) ៕

To Top