ព័ត៌មានជាតិ

សិស្សនិស្សិត ជាង៣០ម៉ឺននាក់ មកពីជាង ១៧០ប្រទេសរួមទាំង កម្ពុជា ធ្លាប់សិក្សា នៅសកលវិទ្យាល័យ រដ្ឋាភិបាលចិន ជីណាន

ក្រុងក្វាងចូវ៖ យ៉ាងហោចណាស់ មានសិស្សនិស្សិត ជាង៣០ម៉ឺននាក់ មកពីជាង១៧០ប្រទេស បូករួមទាំងសិស្សនិស្សិតកម្ពុជា ធ្លាប់បានសិក្សា និងកំពុងសិក្សានៅសកលវិទ្យាល័យ ជីណាន (Jinan University) ដែលជាសកលវិទ្យាល័យរដ្ឋាភិបាលចិន ផ្តោតលើសិស្សនិស្សិតកូនចៅ អនិកជនចិន រស់នៅតាមបណ្តាប្រទេសនានា ។

ក្នុងដំណើរទស្សនកិច្ច របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា មកពីបណ្តាស្ថាប័នផ្សេងៗគ្នា ដឹកនាំដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន រៀបចំដោយស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ (ថ្ងៃទី៣) ក្រុមអ្នកសារព័ត៌មានកម្ពុជា បានមកទស្សនា សកលវិទ្យាល័យ ជីណាន (Jinan University) ដែលជាសកលវិទ្យាល័យដ៏ធំមួយ មានអាយុកាល ជាង១០០ឆ្នាំ នៅក្នុងក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ។

ក្នុងដំណើរទស្សនញកិច្ចនេះ និស្សិតចិនមួយរូប ដែលសិក្សានៅទីនេះ បានអោយដឹងថា “សាកលវិទ្យាល័យជិនណាន គឺជាស្ថាប័នចិនដំបូងគេ គាំទ្រដល់សិស្សអនិកជនចិន ក្រៅប្រទេស ដែលបង្កើតឡើង ដោយរដ្ឋាភិបាលចិន។ អត្ថន័យ នៃពាក្យ ជិណាន មានន័យថា សមុទ្រខាងត្បូង ហើយវប្បធម៌ចិន នឹងត្រូវផ្សព្វផ្សាយ ដល់ទ្វីបទាំង ៥”។

សាលាជីណាន បានបង្កើតឡើង នៅខេត្តណានជីង ក្នុងឆ្នាំ១៩០៦ ដោយរដ្ឋាភិបាលឈីង និងមានតួនាទីសំខាន់ ក្នុងប្រវត្តិសាស្ត្រឧត្តមសិក្សា នៅប្រទេសចិន ។

សាកលវិទ្យាល័យជីណាន មានឈ្មោះល្បីជាងគេ ក្នុងប្រទេសចិន ក្នុងនោះសាកលវិទ្យាល័យជិណាន ប្រកាន់ខ្ជាប់នូវបាវចនា “ភាពស្មោះត្រង់ និងការគោរព” និងយកចិត្តទុកដាក់ លើការបណ្តុះបណ្តាល ទេពកោសល្យ ជាមួយនឹងវប្បធម៌ សីលធម៌ ប្រពៃណី ដ៏ប្រសើររបស់ប្រទេសចិន។

និស្សិតចិនខាងលើ បានបញ្ជាក់ថា ចាប់តាំងពីបានបង្កើតសាលានេះមក បានបណ្តុះបណ្តាលទេពកោសល្យ ជាង ៣០ម៉ឺននាក់ មកពីជាង ១៧០ប្រទេស ក្នុងក៏មានសិស្សនិស្សិតកម្ពុជាផងដែរ បូករួមទាំងតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់ នៅលើទ្វីបចំនួន ៥ ។

ជាមួយគ្នានោះដែរ គណៈប្រតិភូ ក៏បានទស្សនា វិទ្យាស្ថានទូគមនាគម និងសារព័ត៌មាន ដែលជាចំណុះអោយ សកលវិទ្យាល័យ ជីណាន និងបណ្ណាល័យ ផ្ទុកឯកសារដ៏ចំណាស់ របស់សកលវិទ្យាល័យនេះផងដែរ ។

ក្រោយទស្សនកិច្ច សកលវិទ្យាល័យបញ្ចប់ លោក អ៊ុក គឹម សេង បានបង្ហាញចំណាប់អារម្មណ៍ ដោយមានបំណងចង់ផ្សារភ្ជាប់ទំនាក់ទំនង រវាងកម្ពុជា និងសកលវិទ្យាល័យនេះបន្ថែម ក្នុងការបង្កើនចំណងមិត្តភាព តាមរយៈការចុះអនុសារណៈយោគយល់គ្នា ដើម្បីនាំយក អ្នកសារព័ត៌មានកម្ពុជា ក៏ដូចជាសិស្សនិស្សិតកម្ពុជា មកសិក្សាបន្ថែម លើមុខវិជ្ជា សារព័ត៌មាននៅទីនេះ ។

នៅក្នុុងថ្ងៃដដែរនេះ ក៏បានទៅទស្សនា សារមន្ទីរ Chen Jia ci របស់ចិន ។ សារមន្ទីឈិន ត្រូវបានសាងសង់ឡើង ក្នុងឆ្នាំទី១៤ នៃអធិរាជក្វាងស៊ូ នៃរាជវង្សឈីង។ សារមន្ទីរនេះ ត្រូវបានតុបតែង និងថែរក្សាយ៉ាងល្អ តាមដូនតាបុរាណ របស់លីនណាន ក្នុងខេត្តក្វាងទុង ។

សារមន្ទីឈិន គឺជាសមិទ្ធិផលដ៏អស្ចារ្យ នៃសិល្បៈតុបតែង ស្ថាបត្យកម្មប្រជាប្រិយ របស់ខេត្តក្វាងទុង ដោយប្រើសិល្បៈតុបតែង យ៉ាងប៉ិនប្រសប់ ដូចជាឆ្លាក់ឈើ ឥដ្ឋ ថ្មប្លាស្ទិច គ្រឿងស្ពាន់ និងដែក ចេញជារូបគំនូររស់រវើកពណ៌សម្បូរបែប ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ចាប់តាំងពីដើមសតវត្សរ៍ទី២១ សារមន្ទីឈិន ត្រូវបានជ្រើសរើសជា កន្លែងទស្សនាវប្បធម៌ក្វាងចូវ” ក្នុងតបន់ទេសចរណ៌សំខាន់ៗ៕ ដោយ៖ ដារាត់

To Top