ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនពីរនាក់ បង្ខាំងមនុស្សទុក ជំរិតទារប្រាក់

ភ្នំពេញ : កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ បានចុះអន្តរាគមន៍ បង្ក្រាបជនជាតិចិនពីរនាក់ ដែលបានបង្ខាំងទុក និងធ្វើទារុណកម្មជំរិតទារប្រាក់ ជន ជាតិចិនដូចគ្នាចំនួន ៤ នាក់ នៅផ្ទះមួយកន្លែង ក្នុងក្រុម២២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។

ប្រតិបត្តិការនេះ កម្លាំងបានរំដោះជនរងគ្រោះចំនួន ៤នាក់ ជនរងគ្រោះសុទ្ធតែមានស្នាមរបួស ដោយសារការធ្វើទារុណកម្ម ពីក្រុមជនសង្ស័យ។ ជាមួយគ្នានេះ សមត្ថកិច្ចដកហូត បានវត្ថុតាងមួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងជំនាញសួរនំា ដើម្បីអនុវត្តន៍តាមនីតិវិធី៕

To Top