ព័ត៌មានជាតិ

លិខិតកែតម្រូវ​របស់​ លោក​ សយ​ សុភាព​ ជូនឯកឧត្តមបណ្ឌិត​ឧកញ៉ា​ អូស្មាន​ ហាស្សាន់

ខ្ញុំបាទ សយ សុភាព អ្នកអានព័ត៌មានទូរទស្សន៍ BTV កម្មវិធី​ «ពីកម្ពុជា» និង ជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមសម្តែងនូវការសោកស្តាយ ចំពោះការអត្ថាធិប្បាយ និងវិភាគមិនបានគ្រប់ជ្រុងជ្រោយរបស់ខ្ញុំ ដែលបានផ្សព្វផ្សាយកាលពីពេលកន្លងមក ដោយបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស។

ខ្ញុំបាទសង្ឃឹមថា ឯកឧត្តមបណ្ឌិតឧកញ៉ា អូស្មាន ហាស្សាន់ ទទួលយកនូវការកែតម្រូវ និងសោកស្តាយរបស់ខ្ញុំ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទទួលនូវការគោរពរាប់អានអំពីខ្ញុំបាទ។

ធ្វើនៅរាជធានីភ្នំពេញ

ថ្ងៃពុធ ២រោច​ខែកត្តិក ឆ្នាំកុរ ឯកស័ក​ ព.ស. ២៥៦៣

ត្រូវនឹងថ្ងី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩

To Top