ខ្ញុំបាទ សយ សុភាព អ្នកអានព័ត៌មានទូរទស្សន៍ BTV កម្មវិធី «ពីកម្ពុជា» និង ជាអគ្គនាយកមជ្ឈមណ្ឌល
ព័ត៌មាន ដើមអម្ពិល សូមសម្តែងនូវការសោកស្តាយ ចំពោះការអត្ថាធិប្បាយ និងវិភាគមិនបានគ្រប់ជ្រុង
ជ្រោយរបស់ខ្ញុំ ដែលបានផ្សព្វផ្សាយកាលពីពេលកន្លងមក ដោយបានធ្វើអោយមានការភន្តច្រឡំ ដល់
ឯកអគ្គរាជទូតវិសមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា
ប្រចាំប្រទេស ម៉ាឡេស៊ី។
ខ្ញុំបាទសង្ឃឹមថា ឯកអគ្គរាជទូត ទទួលយកនូវការកែតម្រូវ និងសោកស្តាយរបស់ខ្ញុំ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកអគ្គរាជទូត ទទួលនូវការគោរពរាប់អានអំពីខ្ញុំបាទ។