នយោបាយ

បក្សកាន់អំណាច: ពេល កឹម សុខា ធ្វេីជាប្រធាន បក្សឡេីងវិញតួនាទី ប្រធានស្ដីទី របស់ មេឧទ្ទាម សម រង្ស៊ី ត្រូវ បាត់ ដោយស្វ័យប្រវត្តិ

ភ្នំពេញ :លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកទៅកាន់មេឧទ្ទាមសម រង្ស៊ី ថាធ្វេីនយោបាយអស់ផ្លូវដេីរ និងត្រូវបាត់បង់ តួនាទី ជាប្រធាន ស្ដីទីនៃ អតីតគណបក្សប្រឆាំង ដោយស្វ័យប្រវត្តិនៅពេលលោក កឹម សុខា ត្រឡប់ មកធ្វេីជា ប្រធានបក្ស ឡេីងវិញនាពេលខាងមុខ។

លោក សុខ ឥសាន បានលើក ឡើងបែបនេះ បន្ទាប់ ពីលោកកឹម សុខ ត្រូវបានតុលាការសម្រេចបន្ធូរបន្ថយ លក្ខន្តិកៈត្រួតពិនិត្យផ្លូវច្បាប់ កាលពីថ្ងៃទី១០ ខែ វិច្ឆិកាឆ្នាំ២០១៩ ប៉ុន្តែស្ថិតក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកម្ពុជា ,មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់ សមត្ថកិច្ច។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរលេីបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី ១៣វិច្ឆិកា នេះថា “មេឧទ្ទាមក្រៅច្បាប់ (សម រង្ស៊ី )អស់ផ្លូវដេីរហេីយ នៅពេលណាកឹម សុខាមកធ្វេីប្រធានវិញ តួនាទីប្រធានស្តីទីត្រូវបាត់ជាស្វ័យប្រវត្តិ ” ។

បន្ថែម លេីនេះលោក សុខ ឥសាន ចំអកឲ្យទណ្ឌិតសម រង្ស៊ី មេឧទ្ទាមថាត្រូវបានស្វាគមន៍ យ៉ាងអធិកអធមនៅប្រទេសម៉ាឡេសុី ដោយមនុស្សប្រហែល ជាង១០នាក់ ហេីយមេឧទ្ទាមក្រៅច្បាប់រូបនេះ ទៅម៉ាឡេសុី ដេីម្បីផ្តល់បទពិសោធន៍ ឲ្យតំណាងរាស្ត្រម៉ាឡេស៊ីមួយចំនួន ពីការបរាជ័យនយោបាយ អតីតបក្សប្រឆាំងនៅកម្ពុជា ។

អ្នកនាំពាក្យ បក្សកាន់អំណាច ចំអកបន្ថែមថា ជាការគួរឲ្យខ្មាស់អៀនណាស់ ដែលអតីតបក្សប្រឆាំងនៅកម្ពុជា ចោលម្សៀតធ្វេីនយោបាយ ជាងម្ភៃឆ្នាំឃេីញតែចាញ់រហូតដល់អស់ដីនៅ ៕

To Top